ទសពិធរាជធម៌

ទសពិធរាជធម៌ (ទៈសៈពិធៈរាជៈធ័រ, ឬតាមទម្លាប់ថា ទស់សៈពិត—) ន. (បា. ទសវិធ + រាជធម្ម) រាជធម៌ ១០ យ៉ាង គឺធម៌ ១០ ប្រការសម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រ ប្រជាឲ្យប្រព្រឹត្តផង ។ ទសពិធរាជធម៌នោះគឺ ១-ទានៈ ការធ្វើអំណោយ; ២-សីលៈ ការក្សាសីល ៥ ជានិច្ច ឬរក្សាសីល ១០ មួយដងមួយកាល; ៣-បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ; ៤-អាជ្ជវៈ មានសេចក្ដីត្រង់; ៥- មទ្ទវៈ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា; ៦- តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ (ម. ព. តបៈ ឬ តបះ ផង); ៧- អក្កោធនៈ មិនកម្ដៅក្រហាយអ្នកដទៃ; ៨- អវិហឹសា មិនបៀតបៀនអ្នកដទៃ; ៩- ខន្តិ មានសេចក្ដីអត់ធន់; ១០- អវិរោធនៈ មិនបំពានលើធម៌លើច្បាប់ ។ ច្រើនហៅកាត់ខ្លីត្រឹមតែ ទសពិធ ឬ ទសពិធធម៌ ។ #វចនានុក្រមខ្មែរ