ព្រះពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច The Economics of Buddhism

 

Read More

ព្រះពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច

 The Economics of Buddhism

ព្រះពុទ្ធជានរណា ?

                   ពាក្យថា ពុទ្ធ ប្រែថា បុគ្គលអ្នកត្រាស់ដឹង គឺដឹងច្បាស់តាមសេចក្តីពិត ហើយទ្រង់យករឿងពិតនោះ មកបំភ្លឺសត្វលោក ឱ្យសត្វលោកប្រតិបត្តិដើម្បី រួចផុតចាកទុក្ខទាំងពួង ។

ពាក្យថា ព្រះពុទ្ធប្រែថា លោកអ្នកត្រាស់ដឹង ដែលមានន័យពីរយ៉ាង ៖

                 -ជាបុគ្គលត្រាស់ដឹង និងមានប្រវត្តិសាស្ត្រទទួលស្គាល់ ហើយគេបានរក្សាទុកជាឯកសារ

សំរាប់មនុស្សជាតិ ។ ព្រះពុទ្ធ ជាឱរសរបស់ រាជាសុទ្ធោទនៈ នេះ និងរាជិនីមហាមាយា នៃក្រុងកបិល

ភស្តុ ។ នៅពេលព្រះជន្មបាន ១៦វស្សា ព្រះអង្គបានរៀបមង្គលាភិសេកជាមួយនាង យសោធរា ឬពិម្ពា ។

លុះបានព្រះជន្ម ២៩ វស្សា មានឱរសមួយអង្គឈ្មោះ រាហ៊ុល ។ ក្នុងពេលជាមួយគ្នានោះ ទ្រង់បានចេញសាងផ្នួស ដើម្បីស្រាវជ្រាវរកសច្ចធម៌ ។ ទង្វើនេះ អស់រយៈពេល ៦ ឆ្នាំ ទើបបានត្រាស់ដឹង ឬបានជួបនិងសច្ចធម៌ ដែលជាធម៌រអាថ៌កំបាំងក្រៃលែង។ក្រោយពេលត្រាស់ដឹងហើយ ទ្រង់បានប្រកាសពុទ្ធសាសនា ប្រតិស្ថានធម្ម: ស្ថាបនាគណៈសង្ឃឡើងក្នុងលោក ។ ព្រមពេលជាមួយគ្នានេះ ព្រះអង្គបាននិមន្តទៅកាន់គ្រប់ទិសទី ដើម្បីធ្វើការផ្សព្វផ្សាយពុទ្ធសាសនា អស់រយៈពេល ៤៥ ឆ្នាំ ទើបរលត់ខន្ធចូលកាន់និព្វាន ក្នុងជន្មាយុ ៨០វស្សា ។

                 ២-ព្រះពុទ្ធមានព្រះតំណែងជាសាស្ត្រាចារ្យឯកក្នុងលោក  ទ្រង់បានបំពេញទសបារមីធម៌ គឺភាពល្អ ភាពថ្លៃថ្នូរគ្រប់យ៉ាងទីបំផុតបានត្រាស់ដឹងនូវសច្ចធម៌ដែលជាធម៌កំពូលក្នុងពុទ្ធសាសនារួចហើយទើបគេទទួលស្គាល់ថាជាព្រះពុទ្ធពិតមែន។ គឺ ព្រះពុទ្ធនេះហើយដែលជាអ្នកបង្កើតពុទ្ធសាសនា ។

ព្រះពុទ្ធសាសនាជាអ្វី

យើងទាំងអស់គ្នា ជាពុទ្ធសាសនិកជនបានជ្រាបស្រាប់ហើយថា៖ ពុទ្ធសាសនា គឺជា "ពាក្យប្រៀនប្រដៅទៅរបស់ព្រះសម្មាសម្ពុទ្ធ ឯពាក្យប្រៀនប្រដៅនោះឯង ឈ្មោះថា ព្រះធម៌ដែលប្រែថា ជា ច្បាប់

ជា ធម្មជាតិ  ជា ភាវៈទ្រទ្រង់លោក  ។ល។ មិនមែនជាសរណវត្ថុសំរាប់បន់ស្រន់ គោរពបូជា ឬក៏មន្តអាគមអូមរាម ហើយក៏មិនមែនតម្រូវឱ្យពុទ្ធសាសនិកជនត្រូវតែគោរពបូជា លើម្ចាស់លិទ្ធិ ឬអាទិទេពណាមួយឡើយ ។

              ដែលប្រែថា ច្បាប់គឺពុទ្ធសាសនាជាទ្រឹស្តីប្រកបដោយនីតិសាស្ត្រ ជាឃ្លាំងនៃក្បួនច្បាប់ប្រចាំពិភពលោក មានមាត្រាចែងជាបទបញ្ញត្តិ និងអនុញ្ញាតប្រកបដោយហេតុផលត្រឹមត្រូវឥតខ្ចោះ សម្រាប់សត្វលោកប្រតិបត្តិតាម ដើម្បីបានសេចក្តី សុខក្នុងលោកនេះ ក្នុងបរលោក និងព្រះនិព្វាន ។

               ដែលប្រែថា ធម្មជាតិគឺពុទ្ធសាសនាជាទ្រឹស្តីប្រកបដោយធម្មជាតិសាស្ត្រ ប្រាប់បង្ហាញសេចក្តីពិតរបស់ធម្មជាតិ គឺ មនុស្ស សត្វ ទឹក ដី ភ្លើង ខ្យល់ អាកាស ព្រៃព្រឹក្សា ភ្នំ ទន្លេ សមុទ្រ ទាំងអស់ដែលកើតមាននៅក្នុងលោក ទេវលោក ព្រហ្មលោក យមលោក និងក្នុងព្រះចន្ទ ព្រះអាទិត្យ ព្រមទាំងផ្កាយទាំងឡាយ ដើម្បីឱ្យសត្វលោក ចេះ ដឹង ស្គាល់ហេតុ បច្ច័យកើតរលត់នៃធម្មជាតិ តាមសភាវៈពិត ដែលជាបញ្ហាចាំបាច់បំផុតចំពោះជីវិត រូបកាយ ជាតិកំណើតរបស់ខ្លួន និងវត្ថុធាតុដែលនៅជុំវិញខ្លួន ។

               ដែលប្រែថា សភាវៈទ្រទ្រង់លោក គឺពុទ្ធសាសនា ជាទ្រឹស្តីប្រាប់បង្ហាញអំពើល្អ អាក្រក់ បុណ្យ បាប គឺប្រាប់ សកម្មភាពរបស់សត្វលោក ដែលជាហេតុបច្ច័យនាំឱ្យបានសុខ ទុក្ខ វិនាស ចំរើន ក្នុងលោកនេះ ក្នុងបរលោក និងក្នុងព្រះនិព្វាន ។

               ម៉្យាងទៀត ព្រះពុទ្ធសាសនា គឺជាលោកុត្តរទស្សនវិជ្ជា ជាទស្សនវិជ្ជាចម្លងសត្វលោកឱ្យឆ្លងពីសេចក្តីល្ងង់ខ្លៅ ការជិះជាន់ ទុក្ខសោកក្រខ្សត់ ជាពិសេសពីការកើត ចាស់ ឈឺ ស្លាប់ ។ ពុទ្ធសាសនាជាសាសនាប្រាកដនិយម ឬជាធម្មជាតិនិយម មានភាពពិតប្រាកដចំពោះជីវភាព និងពិភពលោក ព្រោះទ្រឹស្តីពុទ្ធសាសនា និយាយតែអំពីសេចក្តីពិតរបស់ធម្មជាតិពីហេតុបច្ច័យនៃ ធម្មជាតិ ពីចលនានៃធម្មជាតិ និងពីកម្មផលប៉ុណ្ណោះឯង ។ ពាក្យថា ធម្មជាតិ នៅក្នុងទ្រឹស្តីពុទ្ធសាសនានេះ មិនមែនមានន័យ ដូចនៅក្នុងវិទ្យាសាស្ត្រធម្មជាតិនោះទេ គឺមានន័យទូលាយបានដល់ពិភពលោកទាំងមូល ។

ដូច្នេះពុទ្ធសាសនា គឺជា លោកុត្តរទស្សនវិជ្ជា មានរបៀបមានកម្មវត្ថុសិក្សាត្រឹមត្រូវចប់ចុងចប់ដើម មានឯកភាពជាវិទ្យាវិធី តាមសង្កាត់ ជាន់ថ្នាក់ ដែលហៅសរុបតាមពាក្យបច្ចេកទេសថា ព្រះព្រៃបិដក គឺ

ព្រះសូត្រ ព្រះវិន័យ ព្រះអភិធម្ម ដែលមាន ៨៤.០០០ ព្រះធម្មក្ខន្ធនេះ បំប្រួញ្យខ្លីបំផុតមកនៅត្រឹមតែ ៣ យ៉ាងគឺ ៖

១- សព្វបាបស្ស អករណំ កិរិយាមិនធ្វើនូវបាបទាំងពួង ។

២- កុសលស្សូបសម្បទា ការបំពេញសេចក្តីល្អ ។

៣- សចិត្តបរិយោទបនំ ការជម្រះចិត្ត្យស្អាតបរិសុទ្ធ ទាំងនេះឯង គឺជាពុទ្ធសាសនា ។

តាមការអប់រំមនុស្ស ព្រះពុទ្ធសាសនាបានសង្កត់ធ្ងន់ក្នុង ផ្នែកជីវភាពបច្ចុប្បន្ន ។ មានការបញ្ជាក់អំពីទោសនៃសេចក្តីវិនាស ផ្សេង ៗ ការប្រកបមុខរបរនាំ្យមានទោស កត្តាដែលជាមធ្យោបាយនាំ្យទ្រព្យសម្បត្តិចម្រើនគង់វង្ស និងមាគ៌ាជាផ្លូវប្រតិបត្តិ ដើម្បីរស់ក្នុងជីវភាពបច្ចុប្បន្នជាដើម ។

ទ្រឹស្តីក្នុងពុទ្ធសាសនា ព្រះត្រៃបិដក ដែលបំព្រួញមកទៀតហៅថា ធម៌ ហើយធម៌នេះ ចែកជាវិធី សិក្សាមាន ៣ គឺ ៖

១-វីធីសិក្សាហ្វឹកហាត់ បង្កើតឧត្តមភាពចរិយា ឈ្មោះថា សីលសិក្ខា

២-វិធីសិក្សាហ្វឹកហាត់បង្កើតឯកភាពចិត្ត ឈ្មោះថា ចិត្តសិក្ខា

៣-វិធីសិក្សាហ្វឹកហាត់ បង្កើតសមត្ថភាពបញ្ញា ឈ្មោះថា បញ្ញាសិក្ខា ។

វិធីទាំងបីយ៉ាងនេះប្រកបដោយសច្ចធម៌ចុះរួមក្នុងសច្ចធម៌ ៤យ៉ាង គឺចតុរារិយសច្ច អរិយសច្ច: ដែលមាន៖

-ទុក្ខសច្ច  ទុក្ខជាសេចក្តីពិត ជា បរិញ្ញាកិច្ច  ត្រូវកំណត់ឱ្យដឹង។

២-សមុទយសច្ច  ហេតុនៃទុក្ខជាសេចក្តីពិត ជា បហានកិច្ច ត្រូវលះបង់ ។

៣-និរោធសច្ច  ការបំបាត់ទុក្ខជាសេចក្តីពិត ជា សច្ឆិកាតព្វកិច្ច  ត្រូវធ្វើឱ្យជាក់ច្បាស់ ។

៤- មគ្គសច្ច  ត្រូវប្រតិបត្តិបំបាត់ទុក្ខជាសេចក្តីពិត ជា ភាវេតព្វកិច្ច  ត្រូវចម្រើនឱ្យបាន ។

អរិយសច្ចៈទាំង ៨ នេះ ជាទីប្រជុំចុះនៃធម៌ទាំង ៨៤.០០០ ធម្មក្ខន្ធ

អរិយសច្ចៈទាំង ៤ នេះឯង ជា ពុទ្ធសាសនា ជាទ្រឹស្តីលោកដែលមានអត្ថន័យជ្រាលជ្រៅ ធំទូលាយក្រៃលែង ស្រូបយកនូវចលនាលោកទាំងអស់ ។ ពិតមែនតែធម៌មានមច្រើនអនេកដល់ទៅ ៨៤.០០០ ធម្មក្ខន្ធ តែគោលបំណងមានតែមួយគត់ គឺជួយដោះស្រាយជួយសំរួលដល់បញ្ហាសង្គមតែប៉ុណ្ណោះ ។

តាមតម្រាសេដ្ឋកិច្ចរបស់អ្នកប្រាជ្ញបស្ចឹមប្រទេស វត្ថុបំណងរបស់សេដ្ឋកិច្ច គឺការបំពេញសេចក្តីត្រូវការរបស់មនុស្ស ។

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post